Wir verwenden Cookies, um die Benutzerfreundlichkeit dieser Webseite zu erhöhen (mehr Informationen).

Prof. Dr. Werner Gitt

ដំណើរ ដែលមិនវិញត្រលប់

Die Verteilschrift „Reise ohne Rückkehr“ von Prof. Dr. Werner Gitt zur enthält die Botschaft von zwei Zügen, die unterwegs sind Richtung Ewigkeit.

Der „Lebenszug“, hat den Himmel als Ziel, der „Todeszug“ dagegen fährt in die ewige Verdammnis. Jeder wird eingeladen, vom Todeszug in den Lebenszug umzusteigen. Dies ist möglich für den, der Vergebung seiner Sünden durch Jesus Christus bekommt und ihn als Retter seines Lebens im Glauben annimmt.

Dieses Traktat eignet sich besonders gut zur Weitergabe an suchende Menschen!

10 Seiten, Best.-Nr. 127-63, Kosten- und Verteilhinweise | Eindruck einer Kontaktadresse


ដំណើរ ដែលមិនវិញត្រលប់

មានលលាដ៏ក្បាលចំនួន៤ដែលបានដាក់តំរៀបគ្នានៅក្រោមជញ្ជាំងនៃព្រះវិហារទីរូភាពខាងត្បូង ដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី។ នៅលើមានលលាដ៏ក្បាលចំនួន៤នោះគឺមានផ្លាក់សញ្ញា ដែលមានសរសេរពាក្យថា៖ “តើអ្នកនរណាជាមនុស្សល្ងង់? តើអ្នកនរណាជាមនុស្សដែលមាន ប្រាជ្ញា? តើនរណាជាអ្នកសុំទាន?តើនរណាជាព្រះចៅអធិរាជ?” ។ អំណាចនិងទ្រព្យសម្បត្តិរបស់ព្រះ ចៅអធិរាជគឺមិនមានទីនោះទៀតដើម្បីផ្តល់ឲ្យយើងដើម្បីបង្ហាញអំពីអត្តសញ្ញាណរបស់ទ្រង់ទៀត ឡើយ។ ប្រហែលជាមានលលាដ៍ក្បាលរបស់អ្នកសុំទាននៅក្បែរលលាដ៏ក្បាលរបស់ព្រះចៅអធិរាជ នោះដែរ ហើយទន្ទឹងនឹងនោះគឺ ភាពក្រីក្រ សំណល់ និងស្នូរនៃក្រពះគឺគ្មាននៅទីនោះដើម្បីបង្ហាញ អំពីអត្តសញ្ញាណរបស់គាត់ទៀតឡើយ។ ប្រហែលជាយើងអាចបង្កើតនូវផ្លាក់សញ្ញាជាមួយនឹងពាក្យថា៖ “សេចក្តីស្លាប់បានធ្វើឲ្យពួកគេស្មើរគ្នា” ។ ប៉ុន្តែតើវាពិតជាកើតឡើងបែបនេះមែនឬ?

វាមិនដូចជាវិធីសាស្រ្តនៃទីផ្សារដែលប៉ងទៅរកកំរិតនៃអ្នកទិញដែលមានប្រភេទខុសៗគ្នានោះទេ សេចក្តីស្លាប់គឺគ្មានការគោរពចំពោះជនណាម្នាក់នោះឡើយ គ្មានមនុស្សណាម្នាក់អាចគេចផុតពីសេចក្តី ស្លាប់ ដោយមូលហេតុនៃភាពខុសគ្នានៃឋានៈ តួនាទីបានឡើយ។ ហេតុដូចនេះបានជាមានមនុស្សជា ច្រើនដែលបានឈប់ ដើម្បីឆ្លុះបញ្ចាំងអំពីសេចក្តីស្លាប់ គឺរួមមានអ្នកទស្សនៈវិទ្យា អ្នកតែងកំណាព្យ អ្នកនយោបាយ អ្នកកីឡា អ្នកសំដែង មនុស្សអវិជ្ជា និងអ្នកដែលបានទទួលពាន់រង្វាន់ណូបែល។ ប្រជាជនសម័យបុរាណសាសន៍អេស៊ីបជាពិសេសគឺមានការយកចិត្តទុកដាក់ចំពោះបញ្ហានេះ នោះគឺពីរ៉ាមីតក្នុងក្រុងគីសា គឺជាអច្ឆរិយវត្ថុដ៏ធំបំផុតក្នុងពិភពលោករបស់ពួកគេគឺសម្រាប់រំលឹកអំពី សេចក្តីស្លាប់។ ប៉ុន្តែតើការខំប្រឹងប្រែងរបស់មនុស្សគឺពិតជាមានតម្លៃដែរឬទេ? តាមរយៈពាក្យរបស់អ្នក តែងកំណាព្យជនជាតិអាឡឺម៉ង់ម្នាក់ឈ្មោះ អេម៉ាញូអែល កេបិល (Emanuel Geibel)គឺថា៖ “ជីវិត គឺជាពាក្យប្រដៅអស់កល្បជានិច្ច ឯសេចក្តីស្លាប់គឺជាសេចក្តីអាកំថ៌បាំងអស់កល្បជានិច្ច”។ នៅក្នុង គ្រប់ទាំងការប៉ុនប៉ងនៃការពន្យល់អំពីសេចក្តីស្លាប់ គឺមានទ្រឹស្តីវិវត្តនិយមដែលមានភាពល្បីល្បាយ ជាងគេ។

សេចក្តីស្លាប់តាមរយៈទស្សនៈ នៃទ្រឹស្តីវិវត្តនិយម

សេចក្តីស្លាប់គឺបានភ្ជាប់យ៉ាងមាំមួននៅក្នុងគម្រោងនៃទ្រឹស្តីវិវត្តនិយម ដែលអាចឲ្យយើងត្រូវតែធ្វើ ការសន្និដ្ធានថា ប្រសិនបើគ្មានសេចក្តីស្លាប់ នោះនឹងគ្មានជីវិតទេនៅលើផែនដីនេះ។ សេចក្តី បង្រៀននេះបានបង្ហាញយ៉ាងច្បាស់តាមរយៈមូលដ្ឋានគ្រឹះចំបងនៃទ្រឹស្តីវិវត្តនិយមដែលនិយាយ អំពី សេចក្តីស្លាប់៖

១. សេចក្តីស្លាប់៖ លក្ខខណ្ឌចាំបាច់សម្រាប់ទ្រឹស្តីវិវត្តនិយម ៖ អ្នកគីមីវិទ្យាជនជាតិអាឡឺម៉ង់ឈ្មោះ លោក កាល់ ហ្វី្រឌិក និងលោក វេសាខេ ( Carl Friedrich and Weizsacker) បានបង្ហាញថា៖ “ប្រសិនបើបុគ្គលម្នាក់មិនស្លាប់ គឺនឹងគ្មានការវិវត្តន៍ ហើយក៏គ្មានបុគ្គលថ្មីជាមួយនឹងអត្តចរិតថ្មីដែរ។ សេចក្តីស្លាប់របស់បុគ្គលម្នាក់ៗគឺជាអ្វីដែលតម្រូវទុកជាមុន សម្រាប់ទ្រឹស្តីវិវត្តនិយម” ។

២. សេចក្តីស្លាប់៖ គឺជាការបង្កើតនូវទ្រឹស្តីវិវត្តនិយម៖ សាស្រ្តាចារ្យផ្នែកជីវវិទ្យាឈ្មោះ វីនម៉ា តាន ណឺ ( Widmar Tanner) ដែលមកពី រដ្ធរីចិនប៉ើស (Regensburg) ក្នុងភាគខាងត្បូងនៃប្រទេសអាឡឺ ម៉ង់ បានដាក់ជាសំនួរអំពីការតាំងនៅអំពីសេចក្តីស្លាប់ថា៖ “តើហេតុអ្វី និងតាមរយៈវិធីណាដែល សេចក្តីស្លាប់បានចូលមកក្នុងលោកីយរបស់យើងនេះ ទោះបើគ្មាននរណាម្នាក់ត្រូវការវាសោះ?” ហើយគាត់បានផ្តល់ជាចម្លើយថា៖ “អាយុ និងរយៈពេលនៃជីវិតគឺជាបាតុភូតនៃការផ្លាស់ប្តូ ដែល បានបង្កើតបានជាទ្រឹស្តីវិវត្តនិយម។ ការបង្កើតឡើងនៃសេចក្តីស្លាប់គឺមានសារៈសំខាន់ក្នុងការ បង្កើនល្បឿននៃការរីកចម្រើននៃទ្រឹស្តីវិវត្តនិយម” ។ ចំពោះគំនិតរបស់គាត់ការបង្កើតនៃកម្មវិធីនៃ សេចក្តីស្លាប់គឺបានផ្តល់ឪកាសជារៀងរហូតសម្រាប់ទ្រឹស្តីវិវត្តនិយមដើម្បីទទួលការពិសោធន៍ជាមួយនឹងអ្វីដែលថ្មី។

៣. សេចក្តីស្លាប់៖ ជាអ្នកបង្កើតជីវិត៖ ទស្សនៈលោកីយនៃទ្រឹស្តីវិវត្តនិយមពិតជាខុសគ្នាខ្លំាងណាស់ ពីអ្វីដែលព្រះគម្ពីរបានចែង ជាពិសេសនៅពេលដែលទ្រឹស្តីវិវត្តនិយមបានលើកតម្កើងសេចក្តីស្លាប់ ក្លាយទៅជាអ្នកបង្កើតជិវិតទៅវិញ។ ចំពោះចំណុចនេះត្រូវបានបញ្ជាក់ ដោយលោក រេនហាត កាបលែន (Reinhard W. Kaplan) ថា៖ “ការផ្សាភ្ជាប់គ្នារវាងអាយុនិងសេចក្តីស្លាប់ប្រហែលជាទុក្ខ លំបាកសម្រាប់បុគ្គលម្នាក់ ជាពិសេសម្រាប់មនុស្សជាតិ ប៉ុន្តែនេះគឺជាថ្លៃសម្រាប់សងចំពោះការដែល ទ្រឹស្តីវិវត្តនិយម បានបង្កើតជីវិតក្នុងពេលដំបូង”។

៤. សេចក្តីស្លាប់៖ គឺជាចុងបំផុតនៃជីវិត៖ ដោយយោងទៅតាមគោលទ្ធិនៃទ្រឹស្តីវិវត្តនិយម ជីវិតគឺអា ស្រ័យតែលើផ្នែកនៃសម្តារៈដែកមានព្រំដែនរវាងជីវសាស្រ្តនិងគីមី (លោកមែនហ្វ្រី អ៊ីចិន អ្នកជីវវិទ្យា និងគីមី ហើយជាអ្នកឈ្នះពាន់រង្វាន់ណូបែល)។

នៅត្រង់ចំណុចនេះយើងឃើញថា ទ្រឹស្តីវិវត្តនិយមមិនអាចផ្តល់នូវចម្លើយគ្រប់គ្រាន់ដើម្បីពន្យល់ថាអ្វីជាសេចក្តីស្លាប់នោះឡើយ។ គឺគ្មានកន្លែងសម្រាប់ការបន្តនៃជីវិតទេ បន្ទាប់ពីសេចក្តីស្លាប់នោះទេ នៅ ពេលដែលការពិតត្រូវបានកាត់បន្ថយតាមវិធីបែបនេះ ទៅកាន់ភាពគ្រាន់តែជាបាតុភូតនៃសម្ភារៈ ប៉ុណ្ណោះ។ មនុស្សជាតិត្រូវបានបន្ថយជាទៅជាម៉ាស៊ីននៃជីវវិទ្យា ជាទៅរបស់ដែលឥតប្រយោជន៍ នៅពេល ដែលសរីរាង្គកាយរបស់យើងស្លាប់ទៅ។ សេចក្តីស្លាប់បំរើជាការកើតឡើងជាបន្តបន្ទាប់ នៃជីវិតក្នុង រថភ្លើងនៃទ្រឹស្តីវិវត្តនិយម។ តម្លៃនៃជីវិតរបស់មនុស្សគឺគ្រាន់តែស្មើរនឹងការផ្តល់ឲ្យ របស់វាចំពោះ ទ្រឹស្តីវិវត្តនិយមប៉ុណ្ណោះ។

 តើអ្នកណាមានចម្លើយ?

តើមានអ្នកណាម្នាក់ដែលអាចផ្តល់នូវចម្លើយចំពោះសំនួរទាំងអស់នេះ គឺអំពីនិស្ស័យនៃសេចក្តីស្លាប់ ហើយ តើមានអ្វីដែលកើតឡើងបន្ទាប់ពីសេចក្តីស្លាប់? ប្រសិនបើមានមនុស្សបែបនេះមែន គាត់ត្រូវ តែបំពេញតម្រូវការទាំង៤ខាងក្រោមនេះ៖

១) គាត់ខ្លួនឯងផ្ទាល់ត្រូវតែមានបទពិសោធន៍អំពីសេចក្តីស្លាប់ (ដើម្បីផ្តល់នូវចំណេះដឹងជាមុន)។

២) គាត់ត្រូវតែត្រលប់ចេញពីសេចក្តីស្លាប់ (ដើម្បីប្រាប់យើងអំពីអ្វីដែលគាត់មានបទពិសោធន៍)។

៣) គាត់ត្រូវតែមានអំណាចលើសេចក្តីស្លាប់ (ដើម្បីឲ្យមានអំណាចលើសេចក្តីស្លាប់)។

៤) គាត់ត្រូវតែជាមនុស្សដែលយើងអាចទុកចិត្តទាំងស្រុង (ដើម្បីឲ្យយើងបានជឿចំពោះរឿងរ៉ាវ ដែលគាត់ទាក់ទងជាមួយនឹងយើង)។

តាមរយៈប្រវត្តិសាស្រ្ត គឺមានតែមនុស្សម្នាក់គត់ដែលនៅសល់ ដែលគាត់បានបំពេញលក្ខខណ្ឌ ទាំងនេះនោះគឺព្រះយេស៊ូវគ្រីស្ទ។

១) ទ្រង់ត្រូវបានគេឆ្កាង ហើយបានសុគតខាងក្រៅទ្វារនៃក្រុងយេរ៉ូសាឡឹម។ សត្រូវរបស់ទ្រង់ចង់ធ្វើ ឲ្យប្រាកដថា ទ្រង់បានសុគតហើយ ដូច្នេះពួកគេចាកឆ្អឹងជំនីរទ្រង់នឹងលំពែង បណ្តាលឲ្យឈាមហូរចេញមកក្រៅ (យូហាន ១៩៖៣៤)។ ការធ្វើបែបនេះបានធ្វើឲ្យពួកគេជឿថាទ្រង់បានសុគតមែន! (ទ្រង់បានបំពេញតម្រូវការទី១)។

២) ទ្រង់បានធ្វើសេចក្តីថ្លែងទំនាយរួចហើយថា ទ្រង់នឹងរស់ឡើងវិញពីសុគតម្តងទៀតនៅថ្ងៃទី៣។ ហេតុការណ៍កើតឡើងពិត ហើយអ្នកធ្វើបន្ទាល់ទី១គឺជាស្រ្តី ដែលបានទៅលើផ្នូររបស់ទ្រង់នៅពេល ព្រឹកថ្ងៃទ្រង់មានព្រះជន្មរស់ឡើងវិញ (Easter morning) ។ ទេវតានៅទីនោះ ប្រាប់ពួកគេថា៖ “ទ្រង់ មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ” (លូកា ២៤៖៦)។ (ទ្រង់បានបំពេញតម្រូវការ ទី២)

៣) ព្រះគម្ពីរសញ្ញាថ្មីបានប្រាប់អំពីហេតុការណ៍ចំនួន៣នៃការរស់់ឡើងវិញពីសេចក្តីស្លាប់តាមរយៈ អំណាចរបស់ព្រះយេស៊ូវ៖ សាឡានៅភូមិបេតានី (លូកា ១១៖៤១-៤៥) កូនប្រុសរបស់ស្រ្តីមេម៉ាយ នៅភូមិណាអ៊ីន (លូកា ៧៖១១ -១៧) និងកូនស្រីរបស់យៃរ៉ាស (មេសាលាប្រជុំ) (ម៉ាកុស ៥៖៣៥-៤៣)។ គ្មានមនុស្សណាម្នាក់ដែលមានអំណាចលើសេចក្តីស្លាប់ គឺមានតែព្រះយេស៊ូវមួយប៉ុណ្ណោះ (ទ្រង់បានបំពេញតម្រូវការទី៣)។

៤) គ្រប់ទាំងមនុស្សជាតិទាំងអស់ដែលបានដើរនៅលើផែនដីនេះ គឺមានតែព្រះយេស៊ូវតែមួយ ប៉ុណ្ណោះ ដែលអាចមានលទ្ធភាពរស់នៅដល់កំរិតនៃការប្រកាសរបស់ទ្រង់ថា៖ “ខ្ញុំជាសេចក្តីពិត” (យូហាន ១៤៖៦) ថ្វីបើមានការប៉ុនប៉ងជាច្រើនពីសត្រូវរបស់ទ្រង់ដើម្បីនឹងចោទប្រកាន់ ទ្រង់ក៏ ដោយ ។ (ទ្រង់បានបំពេញតម្រូវការទី៤)។

តើយើងអាចនឹងមកដល់កន្លែងមួយដែលត្រឹមត្រូវ ដែលជាប្រភពនៃសេចក្តីពិតទាំងអស់ឬទេ? សេចក្តីពិតមានសារៈសំខាន់ណាស់។ តើអ្នកណាចង់ដាក់ជីវិតរបស់ខ្លួនទៅលើកំហុស? ចូរឲ្យយើង មាន ភាពច្បាស់លាស់៖ គឺមានមនុស្សតែម្នាក់គត់ដែលអាចផ្តល់ឲ្យយើងនូវគុណប្រយោជន៍ ដើម្បីផ្តល់ដល់ យើងនូវចម្លើយយ៉ាងច្បាស់លាស់។ ទ្រង់បានបន្ទូលប្រាប់ដល់យើង នូវអ្វីដែលបាន កើតឡើងចំពោះ យើងបន្ទាប់ពីយើងបានស្លាប់ទៅភ្លាមៗ។ នៅក្នុងបទគម្ពីរលូកា ១៦៖១៩-៣១ ព្រះយេស៊ូវពន្យល់អំពី សេចក្តីនេះ ដោយប្រើប្រាស់ឧទាហរណ៍នៃមនុស្សពីរនាក់ដែលបានស្លាប់។ មានម្នាក់ក្នុងចំណោមពួក គេបានស្គាល់ដល់ព្រះជាម្ចាស់ ហើយម្នាក់ទៀតបានបដិសេធដល់ទ្រង់។ ឡាសាត្រូវបាននាំដោយពួក ទេវតាទៅដាក់នៅលើដើមទ្រូងលោកអ័ប្រាហាំ ជាកន្លែងដែល ព្រះយេស៊ូវហៅថា “ស្ថានបរមសុខ” (លូកា ២៣៖៤៣) ជាកន្លែងដែលមានសេចក្តីសុខសាន្ត។ មនុស្សម្នាក់ទៀត ដែលគាត់បានរស់នៅលើ ផែនដីជាអ្នកមានបានឃើញខ្លួនរបស់គាត់ នៅស្ថាននរក នៅពេលដែលគាត់ស្លាប់ទៅ ហើយគាត់បានពិពណ៌នាអំពីស្ថានភាពឈឺចាប់របស់គាត់ជាមួយ នឹងពាក្យទាំងនេះថា៖ “ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ” (លូកា ១៦៖២៤)។ សេចក្តីស្លាប់គឺពិតជា អ្នកបែងចែងស្មើរគ្នាមែន។ តែផ្ទុយទៅវិញ ប្រសិន បើយើងគិតថាមានជ្រលងយ៉ាងធំ នៅពេលដែលយើងរស់នៅលើផែនដីនេះ នោះមានជ្រលងយ៉ាងធំ ហើយជ្រៅដែលមិនអាច ពិពណ៌នា បានស្ថិតនៅម្ខាងទៀតនៃជញ្ជាំងនៃសេចក្តីស្លាប់។ តើយើងអាចពន្យល់សេចក្តីនេះ បានយ៉ាងដូចម្តេច?

សេចក្តីស្លាប់ទាំង៣ប្រភេទ

ព្រះបន្ទូលនៅក្នុងព្រះគម្ពីរគឺមានភាពច្បាស់លាស់ថា លោកីយនេះ និងជីវិតទាំងអស់នៅក្នុងលោកីយ នេះគឺជាផលិតផលនៃការបង្កើតរបស់ព្រះជាម្ចាស់។ ការបង្កើតនេះត្រូវបានបញ្ចាប់ ហើយការបង្កើត នេះគឺគ្រប់លក្ខណ៍ ដែលព្រះជាម្ចាស់មានបន្ទូលថា៖ “វាល្អ”។ ទ្រង់បានបង្កើតរបស់ទាំងអស់តាមរយៈ ស្នាព្រះហស្ត្រដ៍ប៉ិនប្រសព្វរបស់ទ្រង់ (សុភាសិត ៨៖៣០) តាមរយៈព្រះអម្ចាស់ព្រះយេស៊ូវ (យូហាន ១៖១០, កូលូស ១៖១៦) ខណៈពេលដែលមានសេចក្តីពិតចំពោះព្រះហឫទ័យស្លូតបូត សេចក្តីមេត្តា ករុណា និងសេចក្តីស្រលាញ់ក្នុងការបង្កើតរបស់ទ្រង់ ដែលវាផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងវិធីសាស្រ្តនៃ ទ្រឹស្តីវិវត្តនិយម ដែលត្រូវបានសំគាល់ដោយសេចក្តីវេទនា ទឹកភ្នែក ភាពសាហាវ និងសេចក្តីស្លាប់។ អ្នកណាម្នាក់ដែលសំលឹងមើលព្រះជាម្ចាស់ជាអ្នកបង្កើតនូវទ្រឹស្តីវិវត្តនិយម ជាមនុស្សដែលបានគិត ថាទ្រង់ប្រើវិធីនេះក្នុងការបង្កើតលោក គឺជាការបកស្រាយខុសអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គំនិតដែលថា ព្រះជាម្ចាស់បានប្រើទ្រឹស្តីវិវត្តនិយម (ដែលហៅថា Theistic evolution) គឺជាគំនិតមួយ ដែលមិនអាចទទួលបានឡើយ។

ដូច្នេះ តើសេចក្តីស្លាប់កើតមកពីណា ប្រសិនបើវាមិនមែនមកពីទ្រឹស្តីវិវត្តនិយម ហើយក៏មិនមែន ជាការឆ្លើយចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះ? ទី១ សេចក្តីស្លាប់គឺជាសាកល។ មនុស្សទាំង អស់ បានស្លាប់ មិនថានៅក្នុងយុវវ័យ ឬក៏វ័យបន្ទាប់មកទៀតក្នុងជីវិតរបស់ពួកគេ មិនថាមនុស្ស ដែលគួរឲ្យគោរព ចោរ ឬឃាតករ មិនថាអ្នកជឿឬអ្នកមិនជឿ។ ភាពជាសាកលនិងឥទ្ធិពលនៃ សេចក្តីស្លាប់គឺ ធ្លាក់ទៅលើមនុស្សស្នើរៗគ្នា។

ព្រះគម្ពីរនិយាយអំពីសេចក្តីស្លាប់ជាលទ្ធផលនៃអំពើបាបរបស់មនុស្ស។ ថ្វីបើមានការព្រមានរបស់ ព្រះជាម្ចាស់ (លោកុប្បត្តិ ២៖១៧) មនុស្សបានប្រើប្រាស់ខុសនូវសេរីភាពដែលគាត់បានទទួល ហើយ បានធ្លាក់ចេញពីព្រះគុណរបស់ព្រះជាម្ចាស់។ ចាប់ពីពេលនោះមក ក្រឹត្យវិន័យនៃអំពើបាបចាប់ផ្តើម អនុវត្តន៍៖ “ដ្បិតឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់” (រ៉ូម ៦៖២៣)។ មនុស្សបានជំពប់ចូលទៅក្នុងអ្វី ដែលយើងហៅថា អន្ទាក់នៃសេចក្តីស្លាប់ ដូចដែលបានបង្ហាញតាមរយៈសញ្ញាព្រួញពណ៌ខ្មៅនៅក្នុង តារាងរបស់យើង។ តើអាចគូររូបភាពជារថភ្លើងនៃសេចក្តីស្លាប់។ ចាប់តាំងពីអ័ដាម ដែលគាត់ជាអ្នក ទទួលខុសត្រូវក្នុងការអនុញ្ញាត្តិឲ្យសេចក្តីស្លាប់ចូលមកក្នុងការបង្កើតរបស់ព្រះជាម្ចាស់ (១ កូរិនថូស ១៥៖២២ក) ឥឡូវនេះមនុស្សជាតិទាំងមូលកំពុងតែស្ថិតនៅលើរថភ្លើងដែលគួរឲ្យភ័យខ្លាចនេះ៖ “ដូច្នេះ ដែលបាបបានចូលមកក្នុងលោកិយ ដោយ សារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់ បានឆ្លងរាលដាល ដល់មនុស្ស គ្រប់គ្នាយ៉ាងនោះដែរ ដ្បិត គ្រប់គ្នាបានធ្វើបាបហើយ” (រ៉ូម ៥៖១២)។ នៅមុនពេលការធ្លាក់ចុះរបស់ មនុស្សចូលក្នុងអំពើបាបសេចក្តីស្លាប់គឺមិនបានស្គាល់ចំពោះរបស់ព្រះជាម្ចាស់បានបង្កើតឡើយ។

ឥឡូវនេះនៅពេលដែលព្រះគម្ពីរបាននិយាយអំពីសេចក្តីស្លាប់ គឺមិនមែនមានន័យថាទីបញ្ចប់នៃការ តាំងនៅនោះឡើយ។ និយមន័យនៃសេចក្តីស្លាប់តាមរយៈបទគម្ពីរគឺជា “ការបំបែកគ្នា ការញែកចេញ ពីគ្នា”។ ពីព្រោះតែការធ្លាក់ចុះក្នុងអំពើបាបបានបង្ហាញពីសេចក្តីស្លាប់ចំនួន៣ប្រភេទ។

១. សេចក្តីស្លាប់ខាងវិញ្ញាណ៖ នៅពេលដែលពួកគេធ្លាក់ចុះក្នុងអំពើបាបភា្លម វិញ្ញាណរបស់មនុស្សបានស្លាប់ ដែលមានន័យថាមនុស្សត្រូវកាត់ផ្តាប់ចំណងទាក់ទងជាមួយនឹងព្រះជាម្ចាស់។ រហូតមក ដល់ពេលនេះ ស្ថានភាពរបស់មនុស្សជាតិទាំងអស់ គឺពុំទាន់ស្វែងរកឃើញថា ពួកគេអាចទុកចិត្ត ខ្លួនរបស់ពួកគេចំពោះព្រះអាទិកររបស់ពួកគេបាន ពួកគេនៅតែជាអ្នកកំណត់ជីវិតរបស់ពួកគេផ្ទាល់ និងជាជនរង់គ្រោះដែលគួរឲ្យអាណិត និងរង្វេងដោយព្រោះតែលទ្ធផលនៃការបែកចេញពីព្រះជា ម្ចាស់របស់ពួកគេ។ ពួកគេរស់នៅ ហាក់បើដូចជាគ្មានព្រះជាម្ចាស់តាំងនៅ។ ពួកគេគ្មានគំនិតថាតើព្រះ យេស៊ូវគ្រីស្ទជានរណា? ហើយពួកគេបដិសេធព្រះបន្ទូលដែលមានក្នុងព្រះគម្ពីរ។ ទោះបើពួកគេរស់ រវើកខាងឯសាច់ឈាម តែពួកគេបានស្លាប់ខាងវិញ្ញាណ។

២. សេចក្តីស្លាប់ខាងរូបកាយ៖ លទ្ធផលបន្ទាប់មកទៀតគឺជាសេចក្តីស្លាប់ខាងរូបកាយ៖ “...ពីព្រោះ អញបានយកឯងពីដីមកដ្បិតឯងជាធូលី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ” (លោកុប្បត្តិ ៣៖១៩) គ្រប់ទាំងរបស់ដែលព្រះជាម្ចាស់បានបង្កើតទាំងអស់គឺចុះចូលចំពោះសេចក្តីស្លាប់ដោយ ព្រោះតែ ការធ្លាក់ចុះក្នុងអំពើបាប។

៣. សេចក្តីស្លាប់អស់កល្បជានិច្ច៖ ទិសដៅចុងក្រោយនៃរថភ្លើងនៃសេចក្តីស្លាប់គឺការស្លាប់អស់ កល្បនិច្ច។ នៅទីនោះ ការតាំងនៅរបស់មនុស្សនឹងមិនអាចសាបសូន្យឡើយ (លូកា ១៦៖១៩-៣១) ប៉ុន្តែគឺជាការបន្តទៅក្នុងស្ថានភាពនៃការបែកចេញពីព្រះអស់កល្បជានិច្ច។ វាជាការចុះចូលចំពោះ សេចក្តីក្រោធរបស់ព្រះជាម្ចាស់ពីព្រោះ “ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោសផដោយព្រោះ អំពើរំលងតែ១” (រ៉ូម ៥៖១៨) ។ ព្រះយេស៊ូវបានហៅកន្លែងនេះថា ជាស្ថាននរក វាជាកន្លែងមួយ ដែលគួរឲ្យខ្ពើមរអើមដែលមិនអាចគិតស្មានដល់៖ ជាកន្លែងដែលមានភ្លើងមិនចេះរលត់ (ម៉ាកុស ៩៖ ៤៣-៤៥) និងអស់កល្បជានិច្ច (ម៉ាថាយ ២៥៖៤១)។ “ដូច្នេះកាលណាឯងរាល់គ្នាត្រូវបោះ ទៅក្រៅ នោះ នឹងយំ ហើយសង្កៀតធ្មេញឡនៅទីនោះ” (លូកា ១៣៖២៨)។ វាជាកន្លែងដែល៖ “មានដង្កូវមិនដែលស្លាប់ ហើយនឹងភ្លើងមិនដែលរលត់ឡើយ” (ម៉ាកុស ៩៖៤៨) ហើយជាកន្លែងនៃ “សេចក្តីហិនវិនាសអស់កល្បជានិច្ច” (១ ថែរក្សាឡូនិច ១៖៩)។

តើព្រះជាម្ចាស់ទតមើលញខ្លួនប្រាណដែលពុករលួយរបស់យើងធ្លាក់ចុះទៅក្នុងសេចក្តីហិនវិនាស យ៉ាងដូចម្តេច? សេចក្តីស្រលាញ់និងសេចក្តីមេត្តាករុណាដែលគ្មានដែនកំណត់របស់ទ្រង់សម្រាប់ពួក យើង បានធ្វើឲ្យទ្រង់ចាត់ព្រះរាជបុត្រាតែមួយគត់របស់ទ្រង់យាងមកសុគតលើឈើឆ្កាង ដើម្បី បំពេញនូវផែនការណ៍ដ៏អស្ចារ្យរបស់ទ្រង់ដើម្បីសង្គ្រោះយើង ។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ “ការនេះបានស្រេចហើយ” បានបង្ហាញពីចំណុចកំពូលនៃផែនការរបស់ទ្រង់។ វាជាការបង្ហាញពីព្រះ ហឫទ័យរបស់ព្រះជាម្ចាស់ (ឧ. ១ ធីម៉ូថេ ២៖៤) ដើម្បីនឹងសង្គ្រោះយើងចេញពីស្ថាននរកអស់កល្ប ជានិច្ច ឬបើនិយាយប្រៀបធៀបយើងអាចនិយាយថា គឺដើម្បីឲ្យយើងអាចលោតចេញពីរថភ្លើងនៃ សេចក្តីស្លាប់ ។ យើងត្រូវបានអញ្ចើញឲ្យចូលតាមទ្វារចង្អៀត ដែលអាចនាំទៅស្ថានសួគ៌ (ម៉ាថាយ ៧៖ ១៣-១៤)។ ដោយយោងទៅតាមទីបន្ទាល់នៃព្រះគម្ពីរ ព្រះយេស៊ូវគឺជាទ្វារតែមួយ ហើយជាផ្លូវតែ មួយដែលអាចនាំយើងទៅកាន់ស្ថានសួគ៌។ នៅពេលដែលយើងដើរចូលក្នុងរថភ្លើងនៃជីវិត យើង នឹងឃើញខ្លួនរបស់យើងនៅលើរថភ្លើងខ្សែរមួយដទៃទៀត គឺជាផ្លូវទៅរកជីវិតអស់កល្បជានិច្ច។

ការផ្លាស់ប្តូររថភ្លើងមានន័យថា យើងបែរទៅរកព្រះយេស៊ូវ ចូរស្មោះត្រង់ចំពោះទ្រង់អំពីខ្លួនរបស់ យើង ចូរទូលសូមទ្រង់ដើម្បីលើកទោសបាបឲ្យដល់យើង ចូរលត់តួរបាប និងទទួលទ្រង់ជាព្រះ សង្គ្រោះរបស់យើង។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់យើងបានក្លាយទៅជារបស់ថ្មី។ នេះជា អំណោយទានដ៏អស្ចារ្យនៃការលើកលែងទោសដែលទ្រង់ប្រទានដល់យើងម្នាក់ៗ ដោយផ្ទាល់និង ឥតបង់ថ្លៃ។ អំណោយនៃព្រះគុណនេះបានធ្វើឲ្យព្រះជាម្ចាស់បានចំណាយនូវថ្លៃដែលមិនអាចគណនា បាន គឺការថ្វាយតង្វាយនៃព្រះរាជបុត្រារបស់ទ្រង់។ ការទទួលការប្រទានរបស់ព្រះជាម្ចាស់គឺជាការ ដែលនឹងប្រទានដល់អ្នកនូវជីវិតអស់កល្ប (យូហាន ៥៖២៤)។ ឪកាសនេះត្រូវបានប្រទានដល់អ្នកគឺ នៅក្នុងកំឡុងពេលដែលអ្នករស់នៅលើផែនដីនេះប៉ុណ្ណោះ ដូច្នេះចូរធ្វើការសម្រចចិត្តឥឡូវនេះ។ (អ្នកមិនអាចធានាថានឹងមានថ្ងៃស្អែកនោះឡើយ)!

ផ្លូវទៅកាន់ជីវិត

មានបុរសម្នាក់បានមកកាន់ឯខ្ញុំបន្ទាប់ពីខ្ញុំបានបង្រៀនហើយ។ ខ្ញុំបានសួរគាត់ថា៖ “តើអ្នកនៅទីណា ពេលឥឡូវនេះ?” ចម្លើយសង្ខេបរបស់គាត់ ដើម្បីឆ្លើយតបចំពោះការនិយាយប្រៀធៀបនៃការជិះលើ រថភ្លើងរបស់ខ្ញុំថា៖ “ខ្ញុំកំពុងតែឈរនៅក្នុងរថភ្លើង!”។ គាត់បានទទួលស្គាល់កិច្ចការមួយ៖ គាត់គួរតែ ចាកចេញពីរថភ្លើងនៃសេចក្តីស្លាប់ភ្លាមៗ! គាត់បានសួរថា៖ “តើខ្ញុំអាចឡើងជិះរថភ្លើងនៃជីវិត យ៉ាងដូចម្តេច?”។ ខ្ញុំបានបង្ហាញផ្លូវដល់គាត់ ហើយឥឡូវនេះគាត់បានធ្វើដំណើរយ៉ាងរីករាយទៅកាន់ ទិសដៅដែលល្អបំផុត។

ព្រះជាម្ចាស់មិនត្រឹមតែជាព្រះដែលខឹងជាមួយនឹងអំពើបាបប៉ុណ្ណោះទេ តែទ្រង់ក៏ជាព្រះដែលស្រលាញ់ចំពោះមនុស្សមានបាបផងដែរ។ ប្រសិនបើយើងឡើងជិះលើរថភ្លើងនៃជីវិតនៅថ្ងៃនេះ យើងនឹងកក់កន្លែងមួយដ៏ស្អាត គឺស្ថានសួគ៌ ដែលមានចែងក្នុងបទគម្ពីរ ១កូរិនថូស ២៖៩ថា៖ “ដូចមានសេចក្តីចែង ទុកមកថា “សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិន ដែលឮ ហើយចិត្ត នឹកមិនដែលដល់ គឺសេចក្តីនោះឯង ដែលព្រះបានរៀបចំទុក សំរាប់ពួកអ្នក ដែលស្រឡាញ់ ទ្រង់”” ។ ផ្ទះដ៍អស់កល្បជានិច្ចរបស់អ្នកគឺគ្រាន់តែជាការសម្រេចចិត្តមួយប៉ុណ្ណោះ។ តើអ្នកនឹងជ្រើសរើសយក សេចក្តីស្លាប់ ឬជីវិត ស្ថានសួគ៌ ឬស្ថាននរក? “...អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ ព្រមទាំងព្រះពរនិងសេចក្តីបណ្តាសារ ដូច្នេះចូររើសយកជីវិតចុះ...” (ចោទិយកថា ៣០៖១៩)។ បទគម្ពីរនេះម្តងទៀត យើងឃើញថាព្រះហឫទ័យរបស់ព្រះជាម្ចាស់ចង្អុលយ៉ាងច្បាស់ទៅរកជីវិត។ តារាងនេះបានបង្ហាញយ៉ាងច្បាស់លាស់ថា៖

ប្រសិនបើអ្នកបានកើតតែម្តង (កំណើតតាមធម្មជាតិ) អ្នកនឹងស្លាប់ចំនួន២ដង (ទី១ ការស្លាប់នៃ រូបកាយ បន្ទាប់មកការស្លាប់អស់កល្បជានិច្ច) ប៉ុន្តែប្រសិនបើអ្នកកើតចំនួន២ដង (កំណើតតាមធម្ម ជាតិ និងការកើតជាថ្មីតាមរយៈព្រះយេស៊ូវគ្រីស្ទ) នោះអ្នកនឹងស្លាប់ចំនួនមួយដង (សេចក្តីស្លាប់នៃ រូបកាយ!)

ចូរទុកចិត្តទៅលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ទ្រង់នឹងរំដោះអ្នកចេញពីការដាក់ទោសនៃសេចក្តីជំនុំជំម្រះ ហើយនឹងប្រទានដល់អ្នកនូវការធានាថា អ្នកនឹងមានជីវិតអស់កល្បជានិច្ច៖ “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណា ដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ខ្ញុំឱ្យ មកអ្នកនោះមានជីវិត ដ៏នៅអស់កល្បជានិច្ចហើយមិន ដែលត្រូវជំនុំជំរះឡើយគឺបានកន្លងហួស ពីសេចក្តីស្លាប់ ទៅដល់ជីវិតវិញ” (យូហាន ៥៖២៤)។

ប្រសិនបើមនុស្សម្នាក់ពិចារណាទៅលើទំហំធំធេងនៃការសម្រចចិត្តនៃសេចក្តីជំនឿនោះ វាអាចនឹង មានភាពច្បាស់លាស់ តើអ្វីជាការឈឺចាប់នៃការជះឥទ្ធិពលនៃគំនិតរបស់ទ្រឹស្តីវិវត្តនិយម និងការបង្រៀនរបស់វាអំពីសេចក្តីស្លាប់ទៅអ្នកដែលគាំទ្រទ្រឹស្តីនេះ។ វាបានធ្វើឲ្យមិនមានភាពច្បាស់លាស់ ចំពោះគ្រោះថ្នាក់នៃសេចក្តីស្លាប់អស់កល្បជានិច្ច ហើយនឹងបណ្តាលឲ្យប្រជាជនភ្លេចអំពីការប្រទាននៃសេចក្តីសង្រ្គោះ។ ប៉ុន្តែព្រះយេស៊ូវបានយាងមកដើម្បីសង្គ្រោះយើងចេញពីរណ្តៅនៃស្ថាននរក។ ចូរបែរទៅរកព្រះជាម្ចាស់ដោយសេចក្តីអធិស្ឋាននៅថ្ងៃនេះ ហើយជាមួយនឹងគ្នានោះចូរបោះបង់ ចោលរថភ្លើងនៃសេចក្តីស្លាប់ ហើយលោតទៅលើរថភ្លើងនៃជីវិត។ អ្នកអាចឲ្យព្រះជាម្ចាស់ចាប់ផ្តើម ផ្លាស់ប្រែទិសដៅនៃជីវិតរបស់អ្នក តាមរយៈសេចក្តីអធិស្ឋានខាងក្រោម៖

“ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ! ទូលបង្គំបានទទួលស្គាល់អំពីកម្មវាសនាដែលគេចមិនផុតនៃស្ថាន ភាពរបស់ទូលបង្គំ។ ផ្លូវនៃជីវិតរបស់ទូលបង្គំគឺមិនដើរតាមព្រះបន្ទូលរបស់ទ្រង់។ ឥឡូវនេះទូលបង្គំ ដឹងថាទូលបង្គំអង្គុយលើរថភ្លើងខុស។ ទូលបង្គំបានប៉ះពាល់ចិត្ត និងសូមទូលអង្វរដល់ទ្រង់ដើម្បី ជួយទូលបង្គំ។ សូមទ្រង់បានលើកលែងទោសរាល់សេចក្តីអាក្រក់របស់ទូលបង្គំទាំងអស់ ហើយផ្លាស់ប្រែជីវិតរបស់ទូលបង្គំ នៅពេលដែលទូលបង្គំបានអានព្រះបន្ទូលរបស់ទ្រង់ និងរៀនដើម្បី រស់នៅតាមរយៈព្រះបន្ទូលរបស់ទ្រង់។ តាមរយៈការជួយរបស់ទ្រង់ ទូលបង្គំចង់ឡើងជិះរថភ្លើងនៃ ជីវិត ហើយនឹងនៅជាមួយនឹងទ្រង់អស់កល្បជានិច្ច។ ទូលបង្គំសូមទទួលទ្រង់ដាក់ក្នុងជីវិតឥឡូវនេះ។ សូមទ្រង់ធ្វើជាព្រះនៃជីវិតរបស់ទូលបង្គំ ហើយនឹងប្រទានដល់ទូលបង្គំនូវកំលាំងដើម្បីឲ្យទូលបង្គំ បានដើរតាមទ្រង់ ។ ទូលបង្គំសូមអរព្រះគុណទ្រង់អស់ពីចិត្ត ដែលទ្រង់បានដោះទូលបង្គំចេញពីបាប ហើយដែលឥឡូវនេះទូលបង្គំត្រូវបានហៅថាជាកូនរបស់ព្រះជាម្ចាស់។ អាម៉ែន!”

លោកបណ្ឌិត (សាស្រ្តាចារ្យ) វែននើរ គីត
នាយកនិងសាស្រ្តាចារ្យនៃ អ្នកពត៌មានវិទ្យាសាស្រ្ត